BRC
ISO 9001:2015
HACCP
GMP
EIA and Sedex Smeta
The first BRC accredited rice factory in cambodia.
BRC, ISO 9001:2015, HACCP, GMP, EIA and Sedex Smeta
The first BRC accredited rice factory in cambodia.

បន្តស្នាមញញឹម បន្តក្តីស្រមៃរបស់កុមារ

ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន អប្សារា រ៉ាយស៍ (ខេមបូឌា) និងក្រុមការងារ អង្កររ៉ូយ៉ាល់ម្កុដ មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមចែករំលែកក្តីស្រឡាញ់ និងភាពកក់ក្តៅជាមួយក្មួយៗ និងប្អូនៗសិស្សានុសិស្ស នៅ សាលាបឋមសិក្សាផ្សារដែក។ 
ក្នុងសកម្មភាពថ្ងៃនេះ ក្រុមការងារបាននាំយក អង្ករ សៀវភៅ នំ ស្ករគ្រាប់ និងទឹកដោះគោ មកចែកជូនដល់ប្អូនៗ ព្រមទាំងចូលរួមឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ការទំនុកបម្រុង និងការងាររបស់សាលា។ ជាពិសេស ក្រុមការងារក៏បានរៀបចំ បាយពងមាន់ចៀន ចែកជូនដល់គណៈកម្មការគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលមានចំនួនសរុបប្រមាណ ២០០ រូប។ 
អ្វីដែលធ្វើឱ្យក្រុមការងារមានក្តីសោមនស្សបំផុត មិនមែនត្រឹមតែការចែករំលែកអំណោយតូចៗទាំងនេះទេ ប៉ុន្តែគឺ ស្នាមញញឹម ភាពរីករាយ និងពន្លឺក្នុងកែវភ្នែករបស់ប្អូនៗ ដែលបានក្លាយជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ពួកយើង។
ការចូលរួមនៅថ្ងៃនេះ គឺជាក្តីស្ម័គ្រចិត្ត និងបំណងចិត្តដ៏ស្មោះស្ម័គ្ររបស់ក្រុមការងារ ក្នុងការចែករំលែកអ្វីដែលយើងអាចធ្វើបាន ដើម្បីបង្កើតភាពរីករាយ និងរួមចំណែកតូចមួយក្នុងការគាំទ្រដល់ការសិក្សារបស់កុមារ។ 
ក្រុមការងារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយក លោកគ្រូ អ្នកគ្រូ និងគណៈកម្មការសាលា ដែលបានផ្តល់ឱកាស និងការស្វាគមន៍យ៉ាងកក់ក្តៅ ឱ្យពួកយើងបានចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យនេះ។
ជូនពរដល់ក្មួយៗ និងប្អូនៗទាំងអស់គ្នា
សូមឱ្យមានសុខភាពល្អ ស្នាមញញឹមពោរពេញដោយក្តីសង្ឃឹម រៀនពូកែ និងខិតខំប្រឹងប្រែងក្នុងការសិក្សា។
សូមឱ្យសៀវភៅមួយក្បាលនៅថ្ងៃនេះ ក្លាយជាចំណេះដឹងដ៏មានតម្លៃនៅថ្ងៃស្អែក។
សូមឱ្យក្តីស្រមៃតូចៗរបស់ប្អូនៗនៅថ្ងៃនេះ ក្លាយជាអនាគតដ៏ភ្លឺស្វាងនៅថ្ងៃខាងមុខ។ 
សូមប្អូនៗកុំឈប់សុបិន កុំឈប់រៀន និងកុំឈប់ជឿជាក់លើខ្លួនឯង។
ព្រោះអនាគតដ៏ស្រស់ស្អាតរបស់កម្ពុជា គឺចាប់ផ្តើមពីកុមារដែលមានចំណេះដឹង និងបេះដូងពោរពេញដោយក្តីសង្ឃឹមនៅថ្ងៃនេះ។ 
Continuing Smiles, Inspiring Dreams 
On Saturday, August 22, 2026, Apsara Rice (Cambodia) and the Royal Mongkut Rice team were delighted to spend a meaningful day sharing love, care, and happiness with the children of Phsar Dek Primary School. 
As part of our activity, we brought rice, books, snacks, candies, and milk to share with the students. We also provided a small financial contribution to support the school, and prepared fried egg rice for the school management committee, teachers, and students — a total of approximately 200 people. 
What brought us the greatest joy was not only being able to give these small gifts, but seeing the smiles, happiness, and bright eyes of the children. Their smiles became a priceless source of encouragement and inspiration for all of us.
Today’s activity came from the team’s genuine willingness and heartfelt desire to give back — to share what we can, bring a little more happiness to the children, and make a small contribution toward supporting their education and future. 
We would like to express our sincere appreciation to the School Director, teachers, and school management committee for warmly welcoming us and giving us the opportunity to be part of this meaningful activity.
To all the children, we wish you good health, endless smiles, strong determination, and success in your studies.
May the books you receive today become valuable knowledge tomorrow.
May the little dreams you have today grow into a bright and beautiful future. 
Never stop dreaming. Never stop learning. And never stop believing in yourselves.
Because Cambodia’s brighter future begins with children who have knowledge, hope, and dreams today. 

Related News Posts

page: 1 of 4 (Total: 40 items)